នេះគឺជាចម្លើយសារភាពរបស់ជនស.ង្ស័យ ដែលកា…ប់ទៅលេីជនរងគ្រោះដា…ច់…ក ព្រោះតែមូលហេតុ
សម្រែកសម្លេងរបស់ជនរងគ្រោះបានស្រែកអោយសមត្ថកិច្ចស្រុកគិរីវង់ចា.ប់បានជនឈា…មស្រែកស្បែកហៅទាំង៣នាក់នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវបានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិ យាល័យនគរបាលយុត្តិធម៌កម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តតាកែវចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាតអធិការនគរបាលស្រុក លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៈបាទជាន់ជុំ ចុះឃា.ត់ខ្លួនជនស.ង្ស័.យ០៣នាក់ដែលកំពុងតែសិក្សាក្នុងថ្នាក់រៀននៅវិទ្យាល័យសុខអានទន្លាប់ ក្នុងនោះជនស.ង្ស័.យដែលជាជនដៃដល់ក៏សមត្ថកិច្ចក្រ.បួ.ចបានដែរ រួមមានឈ្មោះដូចខាងក្រោម ៖
១, ឈ្មោះ សន វណ្ណារ៉ា អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិកំពង់ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាជនដៃដល់) ២, ឈ្មោះ ស៊ឹម ចន្នី អាយុ ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដឹកជនដៃដល់) ៣, ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកជិះម៉ូតូបិទគូទ ) បានកាប់ទៅលើកជនរងគ្រោះអោយស្លា.ប់នៅណឹងកន្លែងនៅតាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃត្រង់ ស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្រោយពីធ្វើសកម្មភាពរួចជនស.ង្ស័.យបានមកសម្ងំខ្លួនមកសិក្សារៀនសូត្រធម្មតាកុំអោយមានគេស.ង្ស័.យ តែទោះយ៉ាងណាក៏ដោយក៌គេ.ចមិនផុតពីសមត្ថកិចស្រុកគិរីវង់ និងកម្លាំងជំនាញខេត្តតាកែវឡើយ ។ សូមបញ្ជាក់ថាករណីនេះកើតហេតុនៅតាមផ្លូវជាតិលេខ២ ស្រុកទ្រាំង តែជនស.ង្ស័.យជាសិស្សរៀននៅវិទ្យាល័យសុខអានទន្លាប់ ស្រុកគិរីវង់ ។
ក្នុងនោះដែរ បេីតាមចម្លើយសាកសួរពីសមត្ថកិច្ច ជនស.ង្ស័.យម្នាក់បានរៀបរាប់ថាខ្លួនបានឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯង និងមានម៉ូតូ៣គ្រឿងទៀតនៅពីក្រោយ ទេីបគិតថាជាក្រុមផ្សេង រួចក៏បានធ្វើសកម្មភាពតែម្តង។ បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនជនស.ង្ស័.យទាំង០៣នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្ត ។
សូមទស្សនាវីដេអូខាងក្រោម