ទីបំផុតចាប់បានហេីយ ជនស.ង្ស័.យដែលបានកា…ប់ជនរងគ្រោះដា…ច់ក្បា.លកាលពីចុងខែធ្នូនៅខណ្ឌដង្កោ ព្រោះតែរឿង
(ភ្នំពេញ)៖ ជនស.ង្ស័យ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីឃា.ត.កម្មលើបុរសម្នាក់បណ្ដាលឲ្យស្លា.ប់ កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវរហូតឃា.ត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបេីតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នារសៀលថ្ងៃទី06 ខែកុម្ភៈ ឆ្នាំ២០២៣ ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃា.ត់ខ្លួន។
ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃា.ត់ខ្លួនជនស.ង្ស័.យចំនួន២នាក់ ទី១៖ឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ និងស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។ សមត្ថិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនស.ង្ស័.យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកា…ប់ជនរងគ្រោះដា…ច់ក្បា.លពិតមែន ដោយសារតែការប្រ.ច័ណ្ឌ។
បច្ចុប្បន្នជនស.ង្ស័.យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញស.ពបុរសម្នាក់ដេ.កស្លា.ប់ក្នុងថ្លុ…កឈា…ម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចស.ង្ស័.យជាករណីឃា.ត.កម្ម ហើយបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់ការចា.ប់ខ្លួនបាននៅថ្ងៃនេះ៕