វល់អស់ហេីយ ក្នុងកំណត់ហេតុ ឧកញ៉ា ហេង សៀ បាននិយាយថា ខ្លួនមានទំនាក់ទំនងជាមួយកញ្ញា យូប៊ី បែបលក្ខណៈ សុីនំឱ្យលុយ តែប៉ុណ្ណោះ ស្រាប់តែពេលនេះ បែកធ្លាយលិខិតសុំទោស ថ្នាក់ដឹកនាំ និងបានសារភាពថា
ក.រ ណី ដ៏កក្រេីក ស្ដីពីទំ នា.ស់ រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ហៅ Yubi រហូតដល់មានការប្តឹ.ង ចោ.ទ ប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បាន ប្តឹ.ង កញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការ ប ង្ក រ បួ.ស ស្នាម និងការលួ ច យកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោ.ទ ប្រកាន់ឧកញ៉ា ហេង សៀ ថាបាន ប៉ុ ន ប៉.ង រំ.លោ.ភ សេ.ព ស.ន្ថ វៈ លើរូបនាង។
លុះមកដល់ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា យូប៊ី ពិធីការិនីទូរទស្សន៍ My TV ឱ្យនៅក្រៅឃុំជាបណ្តោះអា ស ន្ន ហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ ឯកឧត្តម គី តិច ជាប្រធាន។
ប៉ុន្ដែអ្វីដែលជាការភ្ញាក់ផ្អេីលនោះ បេីតាមរយៈសំណេរ នៃកំណត់ហេតុរបស់ ឧកញ៉ា ហេង សៀ បានរៀបរាប់ថា៖”កាលពីថ្ងៃ ពុំចាំ ខែមេសា ឆ្នាំ២០២១ រូបខ្ញុំ បានស្គាល់ឈ្មោះ ហៅក្រៅ យូប៊ី ភេទស្រី អាយុប្រហែល ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកផ្សាយពាណិជ្ជកម្ម (ថតផ្សាយពាណិជ្ជកម្ម) ដោយឈ្មោះ យូប៊ី បានប្រេីប្រាស់លេខទូរស័ព្ទ ២ខ្សែ ហេីយថតពាណិជ្ជកម្ម និងបង្ហាញម៉ូត អោយក្រុមហ៊ុន POUNG Studio ក្នុងការទំនាក់ទំនងស្គាល់ឈ្មោះ យូប៊ី គឺក្នុងនាមជាស្រ្ដី រកសុី ផ្លូវ ភេ ទ (សុីនំឱ្យលុយ) ខ្ញុំបាន ទំនាក់ទំនងណាត់ជួបឈ្មោះ យូប៊ី ចំនួន៣លេីកមកហេីយ ច្រេីនជួបគ្នានៅផ្ទះសំណាក់ ជួបម្ដងតម្លៃ ២០០ ទៅ៣០០ដុល្លារ ហេីយរាល់ការទំនាក់ទំនង គឺតាមប្រព័ន្ធ Telegram”។
យ៉ាងណាមិញ នៅក្នុងថ្ងៃនេះដដែល ស្រាប់តែមានបែក ធ្លា.យ នូវលិខិតសុំទោសរបស់ ឧកញ៉ា ហេង សៀ ចំពោះថ្នាក់ដឹកនាំ ភរិយា ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទាំងប្រទេស ព្រោះតែរូបលោក បានលួចមានំនាក់ទំនងស្នេហាជាមួយ ជនទី៣ នោះគឺ កញ្ញា មាន ពេជ្ររីតា។ ក្នុងខ្លឹមសារលិខិត របស់ឧកញ៉ា ហេង សៀ ដែលធ្វេីឡេីង តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសរសេរថា៖”ខ្ញុំបាទ ឧកញ៉ា ហេង សៀ សូមអភ័យទោសចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទ លួ ចមានស្នេហាជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្ររីតា កន្លងមក ខ្ញុំបាទមានការសោកស្ដាយជាទីបំផុត។ ហេីយថ្ងៃកេីតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទំនាក់ទំនងឱ្យខ្ញុំមកជួប បន្ទាប់មកគាត់បានទាមទារប្រាក់ផ្ដា ច់ ចំណងស្នេហាច្រេីនលេីសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទ មិនអាចបំពេញបំណងនាងបាន ហេីយក៏ខ្ញុំបាទ មិននឹកស្មានថានាង មានកាំ.បិ ត មកចាក់ខ្ញុំបាទភ្លាមៗទេ។ អាស្រ័យហេតុនេះ ខ្ញុំបាទ សូមថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា ក្រុមគ្រួសារមេត្តាអភ័ យ ទោ.ស ដល់រូបខ្ញុំបាទផង”។