ប្រចណ្ឌប្រពន្ធចុង ឬស្រីកំណាន់ បបួលឡើងឡាន ខ្ទប់ច្រមុះឲ្យស្លា.ប់ ជិះទម្លាក់ទឹកព្រែក បញ្ច.ប់ជីវិត មុនពេលគិតខ្លី បានទូរស័ព្ទសុំទោសប្រពន្ធដើម
នៅវេលាម៉ោង ៧និង៥០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនេសាទ បានប្រទះឃើញបុរសម្នាក់ ចង. ក ប.ញ្ចប់ជីវិត នៅជាប់ដើមកោងកាង និងបានឃើញមនុស្សស្រី ដេ.កស្លា-ប់ នៅក្នុងរថយន្ត កាមរីបាឡែន ស៊េរី ឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 នៅចំណុចព្រែក ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ នេះបេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Rin Ratanak នៅព្រឹកនេះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្ថកិច្ច បានចុះទៅពិនិត្យ និងស្រាវជ្រាវ ទើបដឹងថាជាករណីឃាត.កម្ម ដោយខ្ទប់ច្រមុះ ប្រពន្ធចុងឲ្យស្លា.ប់ ហើយបើកឡានទម្លាក់ទឹកព្រែក ក្នុងបំណងសម្លា.ប់ខ្លួន តែចៃដន្យ ជនបង្កមិនស្លា.ប់ ក៏ទៅចង.កបញ្ច.ប់ជីវិត ។ សាក្សីបានបំភ្លឺថា មុនពេលកើតហេតុ ជនបង្ក ប្រចណ្ឌជាមួយស្រីស្នេហ៍ ដែលនិយាយទូរស័ព្ទជាមួយអ្នកផ្សេង ក៏បបួលឡើងជិះឡាន ទម្លា.ក់ទឹកព្រែក ។
តួប្រុសមាន ឈ្មោះ សំ សុខ ភេទ អាយុ ៥៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងប្រពន្ធចុង ដែលស្លា-ប់ ក្នុងរថយន្ត ឈ្មោះ កប ស្រីនី អាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។