សង្វេ.គណាស់ យុវសិស្សម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរ.បួសបា.ក់ជេីងទាំង២ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធ្ងន់ដា.ច់កង់ប៉ះជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លា.ប់ និងម្នាក់ទៀតបានរងរ.បួសធ្ងន់(បា.ក់ជេីងទាំងពីរ) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់ដា.ច់កង់ប៉ះជាមួយម៉ូតូ កើតឡើងកាលពីថ្ងៃអង្គារ១០កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧:០៤នាទី លើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៥-៧៦ដែលមានទិសដៅបញ្រ្ចាស់ទិសគ្នា ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លា.ប់ឈ្មោះ ឃឿន ស្រីណែត ជាសិស្សរៀនថ្នាក់ទី 10C នៃវិទ្យាល័យហ៊ុនសែនឧត្ដរមានជ័យ ខណៈដែលខ្វះតែមួយថ្ងៃទៀតត្រូវដល់ពេលប្រឡង បែរជាជួបរឿងអកុសលបែបនេះទៅវិញ គួរឲ្យសង្វេ.គខ្លាំងណាស់។
ស.ពជនរងគ្រោះ បានប្រគល់ជូនគ្រួសារនៃស.ពធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរ.បួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកបើកបររថយន្តធំ ត្រូវបានឃា.ត់ខ្លួនបញ្ជូន មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងចំណែកវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធី។