បន្ទាប់ពីផ្ទុះកក្រើករឿងជម្លោះរវាង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពេញបណ្តាញសង្គមរួចមក ស្រាប់តែតារាចម្រៀង ពេជ្រ សោភា បានបង្ហោះសារមួយឃ្លាថា
ក.រ ណី ដ៏កក្រេីក ស្ដីពីទំនា.ស់ រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ហៅ Yubi រហូតដល់មានការប្តឹ.ងចោ.ទ ប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹ.ង កញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ក របួ.ស ស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោ.ទ ប្រកាន់ឧកញ៉ា ហេង សៀ ថាបាន ប៉ុ ន ប៉.ង រំ.លោ.ភ សេ.ព ស.ន្ថវៈ លើរូបនាង។
ទន្ទឹមនឹងនោះ បន្ទាប់ពីឃេីញថា រឿងមួយនេះ ហាក់ពុំមានយុត្តិធម៍សម្រាប់កញ្ញា Yubi មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏បាននាំគ្នាធ្វេីនូវយុទ្ធនាការមួយ ដែលហៅថា Justice for Yubi ឫយុត្តិធម៌សម្រាប់យូប៊ី ត្រូវបានធ្វើឡើងព្រោងព្រាតភ្លាមៗ ទាំងសិល្បករ តារាម៉ូឌែល និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្ដង។
ក្នុងនោះ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ក៏បានលេីកឡេីង នូវសំណេរមួយឃ្លា តាមរយៈគណនីហ្វេសប៊ុកផេក របស់គាត់ ដោយមានខ្លឹមសារថា៖”ការងារគ្នាប៉ុណ្តឹងដែរ មុខមាត់ប៉ុណ្តឹងដែរ បើគ្នាចង់បានលុយគ្នាស្រែកធ្វើអី មនុស្សស្រីម្នាក់ជួបរឿងបែបនេះ ខ្ញុំយល់អារម្មណ៏នោះគេចាប់ អាយុគេស្មើនិងឪពុកទៅហើយ
នោះហើយជាអារម្មណ៏ស្អ.ប់ ខ្ពើ.ម លើរាងកាយខ្លួនឯង stopviolenceagainstwomen JusticeForWomen JusticeForYubi ReleaseYubi”។