នេះគឺជាវីដេអូកាមេរ៉ាសុវត្ថិភាព ជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា នៅថ្ងៃដែលកើតហេតុ
កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹ.ង ឧកញ៉ា ហេង សៀ ភេទប្រុស អាយុ៥៩ឆ្នាំ ពីបទប៉ុនប៉.ង រំ.លោ ភ សេ.ព ស.ន្ថវៈ នៅក្នុងរថយន្ត នៅម្ដុំផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យ អាសុីអឺរ៉ុប បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួប ដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នក រង គ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។
ក្នុងនោះដែរ នៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News បានបង្ហាញនូវវីដេអូ កាមេរ៉ាសុវត្ថិភាព ស្ដីពីវីដេអូ ជ.ម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ហៅ Yubi ដែលនៅថ្ងៃកើតហេតុទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមជម្រាបថា បន្ទាប់ពីឃេីញថា រឿងមួយនេះ គ្មានយុត្តិធម៍សម្រាប់កញ្ញា Yubi មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏បាននាំគ្នាធ្វេីនូវយុទ្ធនាការមួយ ដែលហៅថា Justice for Yubi ឫយុត្តិធម៌សម្រាប់យូប៊ី ត្រូវបានធ្វើឡើងព្រោងព្រាតភ្លាមៗ ទាំងសិល្បករ តារាម៉ូឌែល និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្ដង និងបានអំពាវនាវដល់ស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ ជូនពិធីការិនី មាន ពេជ្ររីតា។
សូមទស្សនាវីដេអូខាងក្រោម