ពិតជាសោកស្ដាយខ្លាំងណាស់បងអេីយ អាណិតកូនខ្លោចចិត្ត កូនខំតស៊ូនឹងជំងឺនេះយូរមកហេីយ នៅតែមិនអាចឆ្លងផុត
សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ស្រ្តីម្នាក់ដែលបានបាត់បង់កូនស្រីជាទីស្រលាញ់ ដែលក្មេងស្រីរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយរោគាពាធ(ជំងឺទឹកនោមប្រៃ) ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុត។
ប្រភពពីស្រ្តីជាម្ដាយខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ ឆេង សុម៉ាលី បានបង្ហោះសារលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«ពេលនេះខ្ញុំមានទុក្ខជាទីបំផុតបានបាត់បង់កូនស្រីច្បងជាទីស្រលាញ់ បើជាតិក្រោយមានពិតសូមឲ្យបានក្លាយជាកូនម៉ាក់ម្ដងទៀតណាកូនសម្លាញ់ សូមឲ្យកូនកើតជាតិណាៗមានអាយុវែង មានសុខភាពល្អ កុំឲ្យដូចជាតិនេះអី»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Som Neang បានមានការរៀបរាប់ថា៖«ពិតជាសោកស្ដាយខ្លាំងណាស់បងអេីយ អាណិតកូនខ្លោចចិត្ត កូនខំតស៊ូនឹងជំងឺនេះយូរមកហេីយ នៅតែមិនអាចឆ្លងផុតពីទុក្ខនេះទៀត សូមវិញ្ញាណក្ខន្ធក្មួយស្រីទៅឲ្យបានសុខផងចុះណា។