ប្តីលាប្រពន្ធលាកូនរហូតហើយ គ្មានថ្ងៃវិលវិញទេ លែងបានឃើញមុខបងហើយ
សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ពលោក ណៅ សុខ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដោយរោគាពាធ (ដុះសាច់ក្នុងខួរក្បាល) ខណៈដែលក្រុមគ្រួសារបានព្យាយាមបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម តែជាអកុសលនៅមិនអាចសង្គ្រោះបាន។
ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ ប៊ុនថន ឡុញ បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ប្អូនរបស់បងអើយ ប្អូនស្លូតណាស់ ល្អណាស់ ឥលូវប្អូនលាចាកប្រពន្ធកូន និងបងប្អូនទាំងវ័យក្មេង សូមប្អូនទៅឲ្យបានស្ងប់សុខចុះ កើតជាតិក្រោយសូមបានអាយុវែង កុំឲ្យដូចជាតិនេះទៀត»។
ចំណែកឯភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Mak Soksocheata បានមានការលេីកឡេីងទាំងក្តីអាឡោះអាល័យបំផុតថា៖«ប្តីលាប្រពន្ធលាកូនរហូតហើយគ្មានថ្ងៃវិលវិញទេ លែងបានឃើញមុខរបស់បងទៀតហើយ សូមឲ្យវិញ្ញាណក្ខន្ធបងបានទៅកាន់សុគតិភពផងចុះ»។