ប៉ាម៉ាក់បងប្អូនស្រលាញ់ នឹករលឹកដល់កូនជានិច្ច សូមវិញ្ញាណក្ខន្ធកូនប្រុសបានទៅកាន់ទីស្ងប់បរមសុខ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតយុវជនម្នាក់ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេង ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិនិងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់លឿនបែបនេះ។
ប្រភពពីឪពុកដែលមានគណនីហ្វេសប៊ុកឈ្មោះ សេង សុីដឿន បានបង្ហោះសាររៀបរាប់ទាំងក្តីសោកស្តាយជាខ្លាំងថា៖ «ខ្ញុំបាទនិងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំ ដោយកូនប្រុសខ្ញុំបាទឈ្មោះ សេង លីលេង អាយុ19ឆ្នាំ បានទទួលមរណភាព នៅថ្ងៃអង្គារ៍ ទី24 ខែមករា ឆ្នាំ2023 នាវេលាម៉ោង 4:10នាទីល្ងាច។
កម្មពិធីបុណ្យប្រារព្ធឡើងនៅគេហដ្ឋានខ្ញុំបាទ ភូមិអង់ សង្កាត់អូរចា ខេត្តបាត់ដំបង សូមឲ្យវិញ្ញាណក្ខន្ធកូនប្រុសជាទីស្រលាញ់ទៅកាន់ទីស្ងប់បរមសុខ កើតជាតិណាៗសូមឲ្យកូនអាយុវែង ទៅកើតនៅទីដែលល្អប្រសើរណាកូនណា ប៉ាម៉ាក់បងប្អូនស្រលាញ់ នឹករលឹកដល់កូនជានិច្ច កូនប្រុសសម្លាញ់ចិត្ត»។