អាសូរណាស់ ដឹងខ្លួនមិនអាចរស់លេីសពី ៣ខែទៀត ព្រោះតែជំងឺមួយនេះ បុរសម្នាក់បានផ្តាំផ្ញេីដល់ភរិយា និងសាច់ញាតិឲ្យជួយមេីលថែឪពុកម្តាយជំនួសរូបគេផង
នេះជារឿងរ៉ាវដ៏គួរឲ្យសង្វេ.គបំផុតសម្រាប់បុរសម្នាក់ បន្ទាប់ពីទទួលបាននូវលទ្ធផលបញ្ជាក់ដោយក្រុមគ្រូពេទ្យថាខ្លួនកំពុងកេីតជំងឺដ៏កា.ចសា.ហាវ(ម.ហារី.កច្រមុះ) មិនអាចព្យាបាលបាន និងសល់រយៈពេលមិនលេីសពី ៣ខែទៀតនោះ ក៏បានផ្តាំផ្ញេីដល់ភរិយា និងសាច់ញាតិឲ្យជួយមេីលឪពុកម្តាយជំនួសរូបគេផង។
បេីតាមការបង្ហោះពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Eīī Tèng បានមានការរៀបរាប់ទាំងក្តីសោកស្ដាយថា៖«ហេតុអ្វីគេកំណត់ជីវិតប្អូនទាំងនៅក្មេងបែបនេះ ហេតុអ្វីពេលវេលាឲ្យប្អូនទៅចោលគ្រួសារនិងបងប្អូនបែបនេះ ប្អូនដឹងទេពេលវេលាកាលយើងនៅក្មេងយើងទៅឃ្វាលគោ ជិះកង់ទៅរៀន ពេលដែលប្អូនមិនបានរៀនគួរ ប្អូនតែងតែសុំបងយកទៅចម្លង ពេលត្រឡប់មកពីរៀនវិញយើងនាំគ្នាលេងបាល់ ទាំងដែលមិនទាន់ញាំបាយ។
យើងចូលចិត្តលេងសើចជាមួយគ្នាពីក្មេងរហូតដល់ធំ យើងក៏នៅតែលេងសើចជាមួយគ្នា មិនថានៅផ្ទះឬក៏ធ្វើការឆ្ងាយគ្នាទេ តែយើងក៏អាចឆាតលេងសើចជាមួយគ្នាតាមឆាត ហើយមានរឿងជាច្រើនដែលយើងនិយាយប្រាប់គ្នាទៅវិញទៅមក តែពេលនេះអ្វីៗបានបន្សល់ទុកត្រឹមការចងចាំនៅក្នុងចិត្ត មានជាតិក្រោយសូមឲ្យយើងជាបងប្អូនជីដូននឹងគ្នាទៀត ហើយសូមឲ្យប្អូនមានអាយុវែង កុំឲ្យដូចជាតិនេះ។ ពេលវេលាទាំងនេះធ្វើឲ្យបងទទួលយកមិនបានទេ លឿនពេកហើយ មុខសំឡេងនិយាយកាយវិការ ក៏បងលែងបានឃើញទៀតហើយ សូម្បីតែជូនដំណើរប្អូនបងក៏មិនបានជូនទៅបងពិតជាសោកស្តាយដែលមិនបានជួបមុខជាលើកចុងក្រោយ Łiń Ńœ»។