ទៅគ្មានថ្ងៃត្រឡប់ បែកគ្មានថ្ងៃជួប ខ្ញុំមកជូនដំណើរហែងចុងក្រោយហើយណាពួកម៉ាកសម្លាញ់
តាមការបង្ហោះពីប្អូនស្រីម្នាក់ដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ គឹម លី បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាន់ពីទទួលបាននូវដំណឹងដ៏អកុសល ដែលមិត្តភក្តិរបស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិតទាំងវ័យក្មេង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រូវជាថ្ងៃចូលឆ្នាំចិនទី១។
ជាមួយគ្នានេះ ប្រភពពីនារីខាងលើបានបង្ហោះសារលេីកឡេីងទាំងក្តីក្រៀមក្រំដោយមានខ្លឹមសារថា៖«ទៅគ្មានថ្ងៃត្រឡប់ បែកគ្មានថ្ងៃជួប ខ្ញុំមកជូនដំណើរហែងចុងក្រោយហើយណាពួកម៉ាក ទៅឲ្យបានសុខណាសម្លាញ់ ជាតិក្រោយកុំឲ្យអាយុខ្លីចឹងទៀត»។
ប្រភពដដែលរូបនេះបានបន្តទៀតថា៖«សល់ត្រឹមតែស្នាមញញឹម ហែងជាមនុស្សរឹងមាំណាស់ការ ម៉េចហែងដាច់ចិត្តទៅចោលអ្នកគ្រប់គ្នាចឹងហាស ងើបមកវិញមក យើងទៅញាំអីដែលពួកយើងចង់ញាំជាមួយគ្នាទៀត សូមទៅឲ្យបានសុខណាពួកម៉ាកសម្លាញ់»។