ហេតុអី ២ឆ្នាំហើយដែលយើងស៊ូជាមួយគ្នា បងនិយាយថាឆ្នាំក្រោយនឹងរៀបការជាមួយអូន តែឥលូវម៉េចបងទៅចោលអូន
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នេះ តាមការបង្ហោះពីប្អូនស្រីម្នាក់បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាន់ពីទទួលបាននូវដំណឹងដ៏អកុសល ដែលបុរសជាគូស្នេហ៍របស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិតទាំងវ័យក្មេង ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ប្រភពពីនារីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Mīk Nēâ បានបង្ហោះសារលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«R.i.p មនុស្សជាទីស្រលាញ់ 2ឆ្នាំហើយដែលយើងស៊ូជាមួយគ្នា why..? បងនិយាយថាឆ្នាំក្រោយបងរៀបការជាមួយអូន តែឥលូវម៉េចបងទៅចោលអូន…»។
ចំណែកឯប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Heng Neav បានមានការរៀបរាប់ទាំងក្តីសោកស្ដាយយ៉ាងដូច្នេះថាថា៖«ហេតុអីក្មួយទៅជាបែបនេះទៅវិញ ក្មួយល្អរបស់ពូទៅឲ្យបានសុខណាពូពិតជាមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ក្មួយអើយក្មួយ»។