ថ្ងៃដែលខ្ញុំមានទុក្ខជាទំងន់ ថ្ងៃដែលខ្ញុំបាត់បង់ប្ដីជាទីស្រលាញ់ ជាថ្ងៃដែលខ្ញុំបាត់បង់ភាពកក់ក្ដៅ បងលាអូនរហូតហើយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ាប់ ស្រីនិក ដែលស្វាមីជាទីស្រលាញ់បានទទួលមរណភាពទាំងវ័យក្មេងកាលពីថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ដោយសារតែខ្យល់.គ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ប្រភពពីភរិយាខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីរន្ធត់ចិត្តជាខ្លាំងថា៖«2023.20.01 ជាថ្ងៃដែលខ្ញុំមានទុក្ខជាទំងន់ ជាថ្ងៃដែលខ្ញុំបាត់បង់ប្ដីជាទីស្រលាញ់ ជាថ្ងៃដែលខ្ញុំបាត់បង់ភាពកក់ក្ដៅ សូមបងទៅសុគតិភព កើតជាតិណាៗសូមបងមានអាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះ បងលារហូតហើយ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ធុល ធារ៉ា បានមានការលេីកឡេីងទាំងក្តីសោកស្តាយដោយមានខ្លឹមសារថា៖«លឿនពេកហើយ សូមឲ្យវិញ្ញាណក្ខន្ធទៅកាន់សុគតិភព កើតជាតិណាៗ សូមឲ្យមានអាយុវែង កុំឲ្យដូចជាតិនេះទៀត លារហូតហើយ»។