កញ្ញា មាន ពេជ្ររីតា អតីតបេក្ខនារី Miss Grand Cambodia និងជាពិធីការិនីទូរទស្សន៍ My TV បានសម្រេចដាក់ពាក្យប្តឹ.ង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉.ង រំ.លោភ សេ.ព ស.ន្ថវៈ នៅក្នុងរថយន្ត
កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹ.ង ឧកញ៉ា ហេង សៀ ភេទប្រុស អាយុ៥៩ឆ្នាំ ពីបទប៉ុនប៉.ង រំ.លោភ សេ.ព ស.ន្ថវៈ នៅក្នុងរថយន្ត នៅម្ដុំផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យ អាសុីអឺរ៉ុប បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួប ដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នក រង គ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹ.ង និងទាមទារសំណងមួយចំនួនដូចតទៅ៖ ១៖ ប្តឹ.ងឧកញ៉ា ពីបទ “ប៉ុ ន ប៉.ង រំ.លោភ សេ.ព ស.ន្ថវៈ” ដោយមានស្ថានទម្ងន់។ ២៖ ទាមទារសំណង់ ជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ។ ៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ។
សូមជម្រាបថា បើតាមពាក្យ ប.ណ្តឹង របស់ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្មផងនោះ បានរៀបរាប់ថា នាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់ ដែលបន្ទាប់ពីនោះ ឧកញ៉ាតែងបានទំនាក់ទំនងនាងតាម បណ្ដាញទំនាក់ទំនង Telegram។