បងមិនបានទៅចោលអូនទេមែនអត់ គ្រប់យ៉ាងគឺជាការកុហក់ ក្រែងបងសន្យាថាស្រលាញ់តែអូនចង់ក្បែរអូន
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នេះ តាមការបង្ហោះពីប្អូនស្រីម្នាក់ដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Peng Kunthea បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏អកុសល ដែលបុរសជាគូស្នេហ៍បានជួបគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុ.កគោ) បណ្តាលឲ្យបាត់បង់ជីវិតទាំងវ័យក្មេង ។
ប្រភពពីនារីខាងលើបានបង្ហោះសារលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«R.I.P បងមិនបានទៅចោលអូនទេមែនអត់ គ្រប់យ៉ាងគឺជាការកុហក់ ហេតុអីៗបងទៅចោលអូន ក្រែងបងសន្យាថាស្រលាញ់តែអូនចង់ក្បែរអូន តែម៉េចពេលនេះបងទៅមិនត្រឡប់បែបហ្នឹង បងរាំងវិលវិញមក»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Eîî Vån បានសរសេររៀបរាប់ទាំងក្តីសោកស្តាយថា៖«លឿនពេកហើយសម្លាញ់ ពួកយើងទទួលយកមិនបានទេ តែពួកយើងនឹងចងចាំអនុស្សាវរីយ៍ល្អៗ អារម្មណ៍ល្អៗ ចរឹកល្អរបស់ឯងទុកជារៀងរហូត សូមឯងទៅឲ្យបានសុខ កុំបារម្ភកុំនៅអាល័យនឹងសង្សារឯងអី ចាំយើងមើលថែឲ្យល្អបំផុត លារហូត»។