ប៉ាអើយ ហេតុអ្វីយប់នេះស្ងាត់មិនលឺសម្លេង ម៉ាក់បើកទ្វា ម៉ាក់បើកទ្វា ប៉ាអើយកូនយើងនៅចាំប៉ាច្រើនណាស់
ប្រិយមិត្តមួយចំនួនដែលនិយមចូលលេងលេីបណ្ដាញសង្គមតីកតុកប្រាកដជាធ្លាប់បានទស្សនារួចមកហើយ នូវឃ្លីបវីដេអូដែលជាទិដ្ឋភាពដ៏ក្រៀមក្រំបំផុតមួយ ដោយក្មេងស្រីម្នាក់អាយុទេីបតែ ១០ខែ(មិនទាន់ដឹងក្តី)បានដេីរទៅស្ទាបរូបថតប៉ារបស់ខ្លួនក្នុងទឹកមុខសប្បាយរីករាយ ទាំងមិនដឹងទេថារូបគាត់បានចាកចេញទៅជារៀងរហូតហើយនោះ។
គូសបញ្ជាក់ថា បុរសខាងលេីមានឈ្មោះ ចាន់ តាំងឆាយ ជាអ្នករកសុីដឹកត្រីបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភ្នំពេញ កំពង់ធំ ដោយបន្សល់ទុកកូនតូចៗចំនួន ៤នាក់ក្លាយជាក្មេងកំព្រា។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Chompou Cbd បានបង្ហោះសារដោយមានជាពាក្យពេចន៍លេីកឡេីងទាំងក្តីអាឡោះអាល័យយ៉ាងដូច្នេះថា៖«ប៉ាអើយ ហេតុអ្វីយប់នេះស្ងាត់មិនលឺសម្លេង ម៉ាក់បើកទ្វា ម៉ាក់បើកទ្វា ប៉ាអើយកូនយើងនៅចាំប៉ាច្រើនណាស់»។