គួរឲ្យសង្វេ.គណាស់កូនម្តាយ ដឹងតែពីខំរៀន និងប្រឹងធ្វើការ អកុសលពេកក្រៃ ចង់រស់ណាស់ តែកូនស៊ូបានត្រឹមប៉ុណ្ណឹង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃស.ពយុវតី ហាង ស្រីពេជ្រ ដែលបានទទួលមរណភាពទាំងវ័យក្មេងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារតែជំងឺខូ.ចតំ.រង់នោម(ខូ.ចក្រ.លៀន) ខណៈរយៈពេលជាង ១ឆ្នាំមកហើយដែលប្អូនស្រីធ្លាក់ខ្លួនឈឺ ហេីយរាល់ថ្ងៃត្រូវលាងឈា.ម ១អាទិត្យ៣ដង ចំណាយថវិកាអស់ជាច្រើន។
បេីតាមការបង្ហោះពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Kunthea Thoeun បានមានការរៀបរាប់ទាំងក្តីសោកស្តាយជាខ្លាំងថា៖«គួរឲ្យសង្វេគណាស់កូនម្តាយ ដឹងតែពីខំរៀន និងធ្វើការ ប្រឹងណាស់ ស្មារតីរឹងមាំណាស់ ក្លាហានណាស់ តែអកុសលពេកក្រៃ ចង់រស់ណាស់ តែកូនស៊ូបានត្រឹមប៉ុណ្ណឹង បន្សល់ទុកនូវក្តីអាណិត អាឡោះអាល័យជាពន់.ពេក សូមឲ្យវិញ្ញាណក្ខន្ធកូនបានទៅកាន់សុគតិភព កើតជាតិណាៗឲ្យកូនមានសុខភាពល្អ អាយុវែង កុំឲ្យអភ័ព្វដូចជាតិនេះណាកូនល្អរបស់ម៉ាក់»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Srey Nich បានសរសេររៀបរាប់ថា៖«R.I.P Chy Pich Fong លឿនម្លេះសម្លាញ់ ខាននិយាយជាមួយឯងតែ1ខែសោះ ចូលរួមរំលែកទុក្ខដល់គ្រួសារផង ឯងលែងឈឺទៀតហើយ ឯងទៅឲ្យបានសុខណា មានជាតិក្រោយសុំអាយុវែងណាសម្លាញ់»។