Happy Anniversary បងសម្លា.ញ់ ថ្ងៃនេះជាថ្ងៃដែលពួកយើងស្គាល់គ្នា បងដឹងទេតាំងពីបងចេញទៅ អូនស្ទើតែក្លាយជាមនុស្សឆ្កួ.តហើយ
ប្អូនស្រីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Mao បានបង្ហាញពីទំហំចិត្តសោកសៅជាខ្លាំងចំពោះដំណឹងមរណភាពគូស្នេហ៍របស់ខ្លួន ដែលបានទទួលអនិច្ចកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែគាំ.ងបេះដូង។ ប្រភពរូបនេះបានបង្ហោះសារដោយមានការរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖
«Happy Anniversary បងសម្លា.ញ់ ថ្ងៃនេះជាថ្ងៃដែលពួកយើងស្គាល់គ្នា បងល្អគ្រប់យ៉ាងសម្រាប់អូន បងមិនដែលខឹងអូនទេ ទោះអូនរករឿងបងប៉ុណ្ណាក៏ដោយ តែថ្ងៃមុនបងដាច់ចិត្តទៅចោលអូនទៅដោយមិនលាអូនមួយម៉ាត់ បងដឹងទេតាំងពីបងចេញទៅអូនស្ទើរក្លាយជាមនុស្សឆ្កួ.តហើយ
មានតែពេលគេងលក់ទើបអាចភ្លេចបងភ្លេចនូវរឿងរ៉ាវកន្លងដែលអូនធ្លាប់ចងក្រងជាមួយបង តែពេលបើកភ្នែកកាលណាទឹកភ្នែកហូរអត់ស្បើយ ហេតុអីគេយកបងចេញពីអូនទាំងដែលអូនស្រលាញ់បងខ្លាំង អូនសុំទោសថ្ងៃនោះបើអូនមិនដេញបងទេ បងក៏មិនទៅជាបែបនេះដែរ ជាកំហុសអូនមកពីអូន អូនសុំទោស»។