លោកជំទាវ ស៊ុន្ទរី នួន បានប្រកាសចូលរួមបោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 ក្នុងការប្រកួត Miss Universe នូវថវិកាចំនួន
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ លោកជំទាវ អគ្គនាយិកា នួន ស៊ុន្ទរី ហៅ ស្រីអូន បានចូលរួមថវិកាចំនួន ១ពាន់ដុល្លារ ដេីម្បីបោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 ក្នុងកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោកលេីកទី៦៩ ឬ Miss Universe ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅសហរដ្ឋអាមេរិក។
ក្នុងនោះដែរ លោកជំទាវ ស៊ុន្ទរី នួន បានសរសេររៀបរាប់នៅលើទំព័រផេកហ្វេសប៊ុកឲ្យដឹងថា៖«ថ្មីៗនេះខ្ញុំបានឃេីញបងប្អូនដែលជាម្ចាស់ផេកគាំទ្រវិស័យបវរកញ្ញាយេីង បាននាំគ្នាលេងកម្មវិធី 1$ For Vote Miss Universe Cambodia ។ នាងខ្ញុំព្រមជាមួយក្រុមគ្រួសារ រួមទាំងក្រុមការងារសម្រស់ធម្មជាតិទាំងអស់គ្នាក៏បានចូលរួមលេងកម្មវិធីនេះដេីម្បីជាការលេីកទឹកចិត្តដល់បវរកញ្ញាកម្ពុជាយេីងចំនួន 1000$ ស្មេីនឹង 10000 សំលេង ។
ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតមានមេាទនភាពណាស់ក្នុងការគាំទ្រស្រ្តីដែលតំណាងអោយប្រទេសកម្ពុជា ចូលរួមប្រកួតលេីកឆាកអន្តរជាតិ ។ រ៉េត សារីតា ជាបវរកញ្ញាម្នាក់ដែលធ្វេីអោយខ្ញុំចាប់អារម្មណ៍ប្អូនស្រីយ៉ាងខ្លាំងជាមួយការតាំងចិត្ត ការលះបង់ ក្នុងការទៅប្រកួតតំណាងកម្ពុជាទាំងពិភពលោកកំពុងជួបគ្រោះជំងឺ Covid-19 ។ ជាចុងក្រោយសូមជូនពរប្អូនស្រី រ៉េត សារីតា មានសុខភាពល្អនៅក្នុងការប្រកួត នាំភាពជោគជ័យជូនប្រទេសកម្ពុជាយេីង ព្រោះបងជឿជាក់ទៅលេីប្អូនថាប្អូនស្រីអាចធ្វេីអោយពិភពលោកចាប់អារម្មណ៍មកលេីកម្ពុជាយេីងដោយសមត្ថភាពពិតរបស់ប្អូន ភាពក្លាហាន នឹងចំណេះដឹងដ៏គួរអោយសរសេីររបស់ប្អូន ហេីយបងពិតជាមានមោទនភាពណាស់ចំពោះប្អូន។ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ SARITA RETH MISSS UNIVERSE CAMBODIA»។