បើមានឱកាសនៅក្បែរគ្នាហើយ ស្រលាញ់គ្នាឲ្យច្រើនៗទៅ ទើបក្ដីស្រឡាញ់មួយនេះគង់វង្ស កុំចាំដល់បាត់បង់ទើបសោកស្តាយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃស.ពលោក សឿន វណ្ណដា មុខងារមន្ត្រីជំនួយការហិរិញ្ញវត្ថុឃុំអង្គរស ដែលបានទទួលមរណភាពនៅវេលាម៉ោង ១០យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Marima New ត្រូវជាគូស្នេហ៍បានមានក្តីរន្ធត់ចិត្តជាខ្លាំងក៏បានបង្ហោះសារលេីកឡេីងបែបនេះថា៖«សាងជីវិតស្អីទៀត សាងមកដើម្បីអ្វី បងត្រឡប់មកនិយាយជាមួយដូចពេលមុនមកបង ដឹងត្រឹមថាអូននៅតែជាមនុស្សដែលល្អសម្រាប់ជីវិតបង អូនសូមជួបតែបងជាប្ដីតែម្នាក់គត់គ្រប់ៗជាតិស្រលាញ់អោយដល់អាយុ80ឆ្នាំក៏អស់70»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ហែម អូនទូច៚ បានសរសេររៀបរាប់ថា៖«នៅឆ្ងាយគ្នាលំបាកណាស់ទៅហើយ កុំឈ្លោះគ្នាច្រើនពេក មានរឿងអីត្រូវប្រាប់គ្នា កុំបំផ្លាញទំនុកចិត្ដគ្នា ពេលវេលាមិនអាចទាញថយក្រោយឡើយ បើមានឪកាសគួរថែរក្សាររបស់ដែលខ្លួនឯងស្រឡាញ់ឲ្យបានល្អ គួរចេះអត់ឱនឲ្យគ្នា ចេះយោគយល់គ្នា ទើបក្ដីស្រឡាញ់មួយនេះគង់វង្ស។ បើមានឱកាសនៅក្បែរគ្នាហើយ ស្រលាញ់គ្នាឲ្យច្រើនៗទៅ កុំចាំដល់បាត់បង់ទើបសោកស្តាយ….។
ថ្ងែនេះជាថ្ងៃបូជាស.ពសម្លាញ់ហេីយ សូមដូងវិញ្ញណក្ខ័ន្ធសម្លាញ់ទៅកាន់សុគតិភព កេីតជាតិភពណាៗមានអាយុវែង ក៉ំឲ្យអាយុខ្លីដូចជាតិនេះ ត្រូវមកចាកចោលគ្រូសារ បងប្អូន សាច់ញាតិ មិត្តភក្តិ និងមនុស្សដែលខ្លួនឯងស្រឡាញ់ ទាំងកំពុងស្រឡាញ់ ដោយគ្មានថ្ងៃវិលត្រឡប់មកវិញ Marima NewDa Smile»។