សំដីឳពុកទ្រហោយំពេលបូជា អោយកូនទៅរៀនចប់បរិញ្ញាប័ត្រ ប្រឹងប្រែងរៀនសូត្រហើយ ហេតុអីកូនមកចប់បែបនេះទៅវិញ
នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ តាមរយៈការបង្ហោះពីស្ត្រីម្នាក់បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង ខណៈដែលក្មួយប្រុសជាទីស្រឡាញ់បានស្លា.ប់បាត់បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកនូវក្តីអាឡោះអាល័យជា.ពន់.ពេក.ដល់ភរិយា និងសាច់ញាតិ ជាពិសេសឪពុកម្ដាយស្ទេីរតែទប់អារម្មណ៍មិនជាប់។
ប្រភពពីស្រ្តីខាងលេីដែលមានគណនីហ្វេសប៊ុកឈ្មោះRathana Piseth បានដកស្រង់សម្ដីម្តាយនិងភរិយានៃស.ពមករៀបរាប់ប្រាប់ទៅកាន់មហាជនឲ្យដឹងថា៖«ស្រណោះសំដីបងស្រី ហើយចុះស្អែកអ្នកណាតេមកម្តាយទៅបើកូនប្រុសទៅចោលហើយកូន កូនប្រុសតេមកសួរម្តាយរាល់ថ្ងៃ 3ទៅ4ដងក្នុង1ថ្ងៃ ម៉ែប៉ាពិសារបាយនៅ ប៉ាថ្នាំអស់ហូបនៅ និយាយលេងជាមួយម្តាយតាមទូរសព្ទ ដូចកូននៅជិត កូនដឹងសុខទុក្ខ កូនទៅចោលម្តាយហើយ។ សំដីឪពុកទ្រ.ហោពេលបូជា ឲ្យកូនទៅរៀនចប់បរិញ្ញាប័ត្រ ប្រឹងប្រែងរៀនសូត្រហើយ ហេតុអីកូនមកចប់បែបនេះទៅវិញ។
ប្រពន្ធ ប្តីបងល្អណាស់ ផ្សងជួបបងគ្រប់ជាតិ សុំអូនទៅ1ម៉ោង តែពេលនេះ បងទៅរហូត ទុកខ្ញុំទុកម៉ែប៉ា បងប្អូនចោលហើយ។ 2យប់2ថ្ងៃដែលមីងឃើញនិងលឺសំលេងទ្រ.ហោយំពេញផ្ទះ។ ជីវិតទៀងតែនឹងរលុតផុតទៅនៅថ្ងៃណាមួយ យើងលាគ្នារហូតហើយនៅសល់តែការចង់ចាំរស់នៅជាមួយគ្នា Love you baby 16/01/2023»៕