សុខៗសោះបងក៏លាប្រពន្ធកូន ម៉ែឪ លាប្អូនទៅទាំងចឹង បងដឹងទេថាក្នុងចិត្តឈឺណាស់ម៉ែឪ គាត់ឈឺចាប់ប៉ុណ្ណា
កាលពីវេលាម៉ោង៩កន្លះយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មានករណីដ៏ភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់បានធ្លា.ក់ពីលើអគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង ស្ថិតនៅសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ បុរសរូបនេះមានឈ្មោះ យិន វិបុល អាយុ៣៥ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយបច្ចុប្បន្នមកធ្វើការជាជាងភ្លើងនៅក្នុងកាសុីណូមួយកន្លែងក្នុងក្រុងព្រះសីហនុ ។
ចំពោះមូលហេតុនៃការស្លា.ប់នេះពុំទាន់មានការបញ្ជាក់ឲ្យដឹងនៅឡេីយនោះទេ ខណៈដែលមុនពេលកេីតហេតុប្រភពពីប្រពន្ធស.ពបានឲ្យដឹងទាំងស.ម្រែ.កយំសោ.កយ៉ាងអ៊ួ.លដើម.កថា ប្តីខ្លួនមានជំងឺប្រចាំកាយ និងបានឆាតមកប្រាប់ប្រពន្ធថាឯងខ្ញុំចង់ស្លា.ប់លែងចង់រស់ហើយ ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ឆាលី ប្រុសតូច ត្រូវជាសាច់ញាតិបានបង្ហោះសារលេីកឡេីងទាំងក្តីសោកស្តាយថា៖«សុខៗសោះបងក៏លាប្រពន្ធកូន ម៉ែឪ លាប្អូនទៅទាំងចឹង បងដឹងទេថាក្នុងចិត្តឈឺណាស់ម៉ែឪ គាត់ឈឺចាប់ប៉ុណ្ណា បងនៅពីតូចហ៊ត់អត់បាយហូបទ្រាំបាន មានរឿងអីរឿងធំប៉ុណ្ណាបងគិតមិនចេញ ខឹងៗ បងល្អបងស្លូត»។