គិតទៅមិនយល់ មនុស្សមិនឈឺអីសោះ នៅក្មេងពេញកំលាំង បែរជាសុខៗក៏ស្លា.ប់ដោយសារតែ
កាលពីម្សិលមិញនេះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ យោងតាមការបង្ហោះពីបុរសម្នាក់បានសម្តែងការសោកស្ដាយ និងហួសចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនប្រុសរបស់ខ្លួនហាក់មិនមានបញ្ហាសុខភាពអីសោះ និងកំពុងពេញកំលាំងថែមទៀត បែរជាទទួលមរណភាពទៅវិញ។
ប្រភពពីបុរសខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Ltn Khi Parinha បានមានជាពាក្យពេចន៍លេីកឡេីងថា៖«គិតៗទៅជីវិតមនុស្សគេចង់ឲ្យស្លា.ប់ពេលណាក៏បាន មនុស្សមិនឈឺអីសោះនៅក្មេងពេញកំលាំងសុខៗស្លា.ប់ដោយសារខ្យល់.គអត់យល់ ដូចលេងសើចពេកដឹង។ សូមវិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុខគតិភព ជាតិក្រោយសូមឲ្យអាយុវែង សុខភាពល្អ កើតជាកូនអ្នកមានទ្រព្យច្រើន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Nēng Bøy ត្រូវជាប្អូនប្រុសបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យដោយមានខ្លឹមសារថា៖«ទេីបតែជួបបងនិយាយលេងជាមួយបង សួរថាពេលណាទេីបបងយកប្រពន្ធ ឥឡូវបងទៅចោលប្អូនបាត់ហេីយ សូមទៅឲ្យបានសុខណាបង»។