ជីវិតមិនទៀងកេីតចាស់ឈឺស្លា.ប់ ប្អូនអស់ការឈឺចាប់ទៀតហេីយ សូមប្អូនទៅឲ្យបានសុខ
ជារឿងដ៏ក្រៀមក្រំនិងតក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារបុរសម្នាក់ ខណៈដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់បងប្រុសជាទីស្រឡាញ់ ដោយរូបគាត់បានទទួលមរណភាពទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែជំងឺមហារីកពោះវៀន។
ក្នុងនោះដែរ ប្រភពខាងលើដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Try Pich Thanak បានមានការលេីកឡេីងទាំងក្តីអាឡោះអាល័យបំផុតថា៖«បងប្រុសខ្ញុំទៅចោលខ្ញុំហេីយ បេីមានជាតិក្រោយយេីងធ្វេីបងប្អូនគ្នាទៀត ប្អូនសូមជូនដំណេីរបងប្រុសទៅកាន់សុគតិភព»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Somana Leng បានមានការលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«កេីតចាស់ឈឺស្លា.ប់ ជីវិតមិនទៀងធ្វេីការជាមួយគ្នា និយាយលេងសេីចជាមួយគ្នាប្អូនហៅបងថាចែចែតែពេលនេះចែលែងបានឃេីញរូបប្អូនទៀតហេីយ សូមប្អូនទៅឲ្យបានសុខ ប្អូនអស់ការឈឺចាប់ទៀតហេីយ។ សូមជាតិក្រោយកុំឲ្យប្អូនអាយុខ្លីដូចជាតិនេះទៀត Tha Try»។