ស្គាល់គាត់ទេ ទីបំផុត ម្ចាស់ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចកោះហៅ និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបាន
យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ ដែលបានប្រេីប្រាស់គណនីហ្វេសបុក ឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិត មកលេីលោកអធិការនគរបាលខណ្ឌមានជ័យ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀត ដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺ លេីករណីបន្លំខ្លួនជាអធិការនេះផងដែរ“។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) បានបង្ហោះវីដេអូ និងបានដាក់ចំណងជើងថា (រឿងពិត មិនមែនសំដែង បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់(ពូឈឹម) ហេីយតាំងខ្លួនជាអធិការខណ្ឌមានជ័យ! សូមស្តាប់ទាំងអស់គ្នាហួសចិត្ត ហ៊ានណាស់)។ ជាក់ស្តែងមានជនមិនស្គាល់មុខម្នាក់ ដែលបានប្រេីប្រាស់លេខទូរស័ព្ទលេខ 069 35 97 57 បន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដោយបានខលទៅបុរសម្នាក់។
តាមរយៈវីដេអូនេះ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពិនិត្យឃើញថា ការផ្សព្វផ្សាយនេះ ជាការបំភ្លៃខុសពីការពិតទាំងស្រុង ដោយមានបុគ្គលម្នាក់បានប្រើប្រាស់លេខទូរស័ព្ទ 069 35 97 57 បានតាំងខ្លួនជាអធិការនគរបាលខណ្ឌមានជ័យ ទូរស័ព្ទទៅគម្រាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) ម្យ៉ាងវិញទៀតនៅក្នុងវីដេអូនេះ ម្ចាស់គណនីខាងលើ គឺបានទាញយកឈ្មោះអធិការនគរបាលខណ្ឌមានជ័យ ជាច្រើនលើកច្រើនសារ ឲ្យចូលមកក្នុងសា ច់ រឿងរបស់ខ្លួន ដោយទង្វើទាំងនេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់កត្តិយស សេចក្តីថ្លៃថ្នូរបស់ អធិការនគរបាលខណ្ឌមានជ័យ និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល ដែលបច្ចុប្បន្នកម្លាំងទាំងអស់កំពុងតែមមាញឹក យកចិត្តទុកដាក់ក្នុងកិច្ចប្រត្តិបត្តការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃ ជំ ងឺ កូ.វី.ដ -១៩។
សូមទស្សនាវីដេអូខាងក្រោម