សោកស្តាយ ប្អូនស្រីស្រស់ស្អាតខ្លាំងណាស់ មិនគួរណាបែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែបែបនេះទៅវិញ
ជារឿងដ៏ក្រៀមក្រំនិងតក់ស្លុតបំផុតសម្រាប់នារីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Da Jefaro ខណៈត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់មិត្តភ័ក្ដិជាទីស្រឡាញ់ ដោយរូបនាងបានទទួលមរណភាពទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែជំងឺទឹកនោមប្រៃ។
ក្នុងនោះដែរ ប្រភពខាងលើបានមានការលេីកឡេីងទាំងក្តីសោកស្តាយថា៖«ឯងមិនទាន់សម្រេចក្ដីស្រមៃជាមួយគ្នាផងទៅចោលគ្នាបាត់ មិនអីទេសម្រាកទៅឯងហត់ច្រើនណាស់ហើយ កុំឲ្យអាយុខ្លីដូចជាតិនេះអីទៅឲ្យបានសុខចុះណាសម្លាញ់ ឯងនៅតែជាមិត្តដ៏ល្អសម្រាប់ខ្ញុំនិងគ្រប់គ្នា»។
ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ កូន ពៅ បាននិយាយថា៖«មិចបានឯងអាយុខ្លីម្លេះ ទៅឲ្យបានសុខណា ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះអី»។ ចំណែកឯបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhom Ney បានលើកឡើងថា៖«មិនគួរណាប្អូនស្រីអាយុខ្លីយ៉ាងនេះសោះ»។