អ៊ុំពូមីងបងប្អូនម្ចាស់ដើមការ ដែលបានជួលគាត់តែងផ្ទះហើយទាក់ទងគាត់មិនចូល ព្រោះពេលនេះគាត់បានស្លា.ប់បាត់ហើយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃស.ពបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Heng Alon ជាអ្នកតែងផ្ទះនិងផ្កាស្រស់ ដែលបានទទួលមរណភាពនៅព្រឹកទៀបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយជំងឹប្រចាំកាយជាច្រើនមុខ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lerm VanNak (លឹម វណ្ណះ) បានមានការរៀបរាប់ឱ្យដឹងថា៖«ដូចជាលឿនពេកហើយបង Heng Alon តែងផ្ទះនិងដេគ័រផ្កាស្រស់ ទើបជួបគ្នារោងមុនសោះបង។ សូមឲ្យវិញាណក្ខន្ធបងទៅដល់ទីស្ងប់ស្ងាត់ ហើយកើតជាតិណាៗកុំឲ្យអាយុខ្លីដូចជាតិនេះទៀតអីបង បានត្រឹមតែសល់ស្នាដៃតែងផ្ទះដេគ័រផ្ការបស់បងទេ។
អ៊ុំពូមីងបងប្អូនម្ចាស់ដើមការដែលបានជួលគាត់តែងផ្ទះហើយទាក់ទងគាត់មិនចូល ព្រោះពេលនេះគាត់បានស្លា.ប់បាត់ហើយ»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Łēē ïñ បានលេីកឡេីងថា៖«Heng Alon ទើបតែងរោងជាមួយគ្នាសោះ ម៉េចក៏លឿនម្លេសបង ម៉េចមនុស្សល្អៗទៅលឿនម្លេស សូមទៅឲ្យបានសុខណាបង»។