កូនស្រីប៉ាកំពុងតែពេញស្អាត ម៉េចបានកូនទៅមិនលាប៉ាមួយម៉ាត់ចឹង ស្រណោះណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃស.ពនារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Srey Nit ដែលបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែល.ង់ទឹក។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ដែលត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់លឿនបែបនេះ។
ប្រភពពីឪពុកដែលមានគណនីហ្វេសប៊ុកឈ្មោះ ពន្លក. រស្មី បានបង្ហោះសារដោយមានជាពាក្យពេចន៍សោកស្ដាយបំផុតយ៉ាងដូច្នេះថា៖«កូនស្រីប៉ាទៅមិនបានលាប៉ាមួយម៉ាត់សោះ ស្រណោះណាស់កូនកំពុងពេញស្អាត កូនអើយហេតុអីអាយុខ្លីម្លេះ សូមទៅឲ្យបានស្ងប់សុខចុះ»
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ SreyRoth Smile បានសរសេរថា៖«សូមវិញ្ញាណក្ខន្ធឯងទៅកាន់ សុគតិភពផងចុះមិត្តសំលាញ់ កេីតជាតិណាៗកុំឲ្យឯងអាយុខ្លីដូចជាតិនេះទៀត 15ឆ្នាំដែលយេីងស្គាល់គ្នា វាពិតជាស្ទេីតែទទួលយកមិនបាននោះទេ»។