ប្អូនកុំបារម្ភពីពុកម៉ែអីណា គាត់មិនអីទេ បងនឹងមើលថែគាត់ សូមប្អូនទៅឲ្យបានសុខគតិភពចុះណា
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតយុវជនម្នាក់ឈ្មោះ កាន វាស្នា ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិនិងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Theara Fc ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«សូម្បីតែមើលមុខប្អូនប្រុសជាលើកចុងក្រោយក៏បងមិនបានមើលដែរ មានជាតិក្រោយសូមឲ្យពួកយើងក្លាយជាបងប្អូននឹងគ្នាទៀត ប្អូនកុំបារម្ភពីពុកម៉ែអីណាគាត់មិនអីទេ បងនឹងមើលថែគាត់ សូមប្អូនទៅឲ្យបានសុខគតិភពចុះណា»។
ប្រភពដដែលខាងលេីរូបនេះបានបន្តទៀតថា៖«ហេតុអ្វីប្អូនអាយុខ្លីម្លេះ ប្អូនប្រុសរបស់បងប្អូនមិនដែលធ្វើឲ្យពុកម៉ែមានការពិបាកចិត្តនោះទេ ប្អូនរបស់បងស្លូតខ្លាំងណាស់ មិនគួរណាសោះ បងពិតជាមិនអាចទទួលយកបានទេ សូមប្អូនទៅកាន់សុគតិភពចុះណា»។