ដូចឲ្យហេតុ បុរសម្នាក់មុនជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់បាត់បង់ជីវិត បានបង្ហោះនូវខ្លឹមសារបែបនេះថា
បញ្ហាគ្រោះថ្នាក់ចរាចរណ៏ គឺជាបញ្ហាដ៏ប្រឈមមួយដែលប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាល កំពុងមានការព្រួយបារម្ភជាខ្លាំង ព្រោះវាជាឃាត.ករលាក់មុខនៅលើដងផ្លូវ តែងតែឆ.ក់យកជីវិតអ្នកដំណើរជាច្រើននាក់ក្នុងមួយថ្ងៃៗ។ ចំពោះកត្ដាដែលបណ្ដាលឲ្យកើតមានឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៏ គឺដោយសារមកពីការសេ.ពគ្រឿ.ងស្រវឹ.ង ការប្រើប្រាស់គ្រឿង.ញៀ.ន ការបើកបរមិនគោរពច្បាប់ មិនមានការអត់ឱនចំពោះគ្នា ហេីយកត្ដាមួយទៀត គឺអ្នកបើកបរមួយចំនួនតូចមិនយល់ពីច្បាប់ចរាចរណ៏ផ្លូវគោកជាដើមនោះ។
យ៉ាងណាមិញ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Zeii Dà ដែលកាលពីប៉ុន្មានថ្ងៃមុននេះបានមានក្តីក្រៀមក្រំនិងតក់ស្លុតជាខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្តាលឲ្យបុរសម្នាក់ត្រូវជាបងថ្លៃរបស់ខ្លួនដែលទេីបតែអង្គុយរួមតុក្នុងពិធីមង្គលការជាមួយគ្នាបានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
អ្វីដែលជាការភ្ញាក់ផ្អើល ឬក៏ដូចជាឲ្យហេតុតាមការលេីកឡេីងពីមហាជនមួយចំនួននោះ ដោយមុនពេលស្លា.ប់បុរសរូបនេះ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ាចាន់ ដារ៉ា បានបង្ហោះនូវរូបភាពចូលរួមពិធីមង្គលការមិត្តភ័ក្ដិ និងបានសរសេរថា៖«ហេងៗ២០២៣ ឆ្នាំថ្មីជីវិតថ្មី» លុះក្រោយមកក៏បានជួបរឿងអកុសលនេះតែម្តង»។