ពុកទៅរហូតហើយ ពុកមិនទាន់បានចាយលុយកូនវិញផង ក៏ចាកចេញចោលកូនបាត់
ព្រៃវែង៖ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ពលោក ឡាក់ សុខុម អាយុ៦២ឆ្នាំ អតីតមេបញ្ជាការសឹករងស្រុកពាមជរ ដែលបានទទួលមរណភាពកាលវេលាម៉ោង១១:០០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយសារគាំ.ងបេះដូង នៅភូមិបង្អែក ឃុំស្វាយភ្លោះ។
ប្រភពពីកូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ភួន ភីសាបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សូមវិញ្ញាណក្ខន្ធលោកពុក ទៅកាន់សុគិតិភពទៅកាន់ឋានសួគ៌ផងចុះ។ អតីតមេបញ្ជាការសឹងរងពាមជរម្នាក់នេះបានទទួលមរណភាពហើយ ទាហានជើងចាស់ ពុកហត់ហើយតាំងពីតូចដល់វ័យ60ឆ្នាំ ពុកមិនដែលបានសម្រាកទេ តឹមតែសម្រាកពេលចូលនិវត្តន៍រយៈពេល 3 4 ខែហ្នឹង ពុកឡើងទៅលេងនៅភ្នំពេញរហូត ពុកថាគាត់មិនដែលបានដើរទេទេីបបានសម្រាកពីការងារ។
ជូនដំណើរលើកនេះ ពុកទៅរហូតហើយ ពុកមិនទាន់បានចាយលុយរបស់កូនវិញផង ពុកចាកចេញចោលកូនបាត់ រយៈពេល1ម៉ោង ពុកចាកចេញទៅរហូត វាពិតជាលឿនខ្លាំងណាស់ ខ្ញុំនិងក្រុមគ្រួសារសូមអរគុណដល់អ្នកចូលរួមក្នុងកម្មវិធីបុណ្យស.ពឪពុករបស់ខ្ញុំ»។