បានជួបមនុស្សល្អហើយ ហេតុអីព្រហ្មលិខិតមកកាត់ផ្ដាច់ចំណងប្ដីប្រពន្ធយើងឲ្យបងឃ្លាតពីអូនរហូតបែបនេះ អូនសូមផ្សងជួបបងគ្រប់ៗជាតិ
នេះជាក្តីឈឺចាប់មួយដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបាន ចំពោះក្រុមគ្រួសាររបស់ស្រ្តីម្នាក់ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយរូបគាត់មានឈ្មោះ ឈឹម ភីដាវ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លា.ប់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Davy Morn បានសរសេររៀបរាប់ទាំងក្តីរន្ធត់ចិត្តជាខ្លាំងថា៖«Phidav Long ប្ដីជាទីស្រលាញ់របស់អូន ពាក្យសំដីរបស់បងរាល់ថ្ងៃរាល់ព្រឹករាល់ល្ងាចរាល់យប់ បងតែងតែនិយាយជាមួយអូនមិនដែរខាន បងតែងតែប្រាប់អូនថា បងស្រលាញ់អូន បងនៅក្បែរអូន បងនឹកអូន អូនហត់ទេ អូនពិបាក ទេ មានអីចង់ប្រាប់បងទេថ្ងៃនេះ ឆាប់ចូលគេងណាកុំនៅយប់ជ្រៅពេកបងបារម្ភ
បងស្រលាញ់អូនណាស់ បងតែងតែប្រាប់អោយអូនរឹងមាំ តែពេលនេះអូនទទួលយកមិនទាន់បានទេ បងហា អូនស្រលាញ់បងណាស់ដឹងទេ អូនសូមផ្សងជួបបងគ្រប់ៗជាតិគ្រងជាគូជាប្ដីប្រពន្ធរស់នៅជាមួយគ្នាមានកូនមានចៅរហូតដល់ចាស់កោងខ្នង បានជួបមនុស្សល្អហើយហេតុអីព្រហ្មលិខិតមកកាត់ផ្ដាច់ចំណងប្ដីប្រពន្ធយើងអោយបងឃ្លាតពីអូនរហូតបែបនេះ
បងហា បងកុំបារម្ភអីណាអូននឹងរឹងមាំមើលថែប៉ាម៉ែថែគ្រួសារ ហើយអូននឹងមើលថែខ្លួនឯងមិនអោយបងបារម្ភទេណា បងហា សូមបងទៅកាន់កន្លែងស្ងប់សុខឋានសួគ៌ណាបងណា បងសម្លាញ់បងនៅក្នុងចិត្តក្នុងបេះអូន អូនមិនភ្លេចបងទេទោះយូរឆ្នាំប៉ុនណាក៏បងស្ថិតនៅក្នុងបេះដូងគ្មានថ្ងៃភ្លេច វិរ:បុរសរបស់អូន ស្វាមីល្អរបស់អូន យើងជួបគ្នានៅគ្រប់ៗជាតិណាប្ដីសម្លាញ់ ជាតិក្រោយសូមបងមានអាយុវែងថែរក្សាមនុស្សជាទីស្រលាញ់ណាបងណា បងសម្លាញ់ហា អូនស្រលាញ់បង»។