ទទួលយកមិនបានទេ ហេតុអ្វីមនុស្សដែលតែងតែធ្វើខ្ញុំរីករាយគ្រប់ពេល គេទៅចោលខ្ញុំរហូតបែបនេះ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតយុវជនម្នាក់ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិនិងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ រាជនី ទេវី ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«R.I.P ង៉េងអឿង គេទៅចោលខ្ញុំរហូតហើយវាលឿនពេកហើយ ខ្ញុំទទួលយកមិនបានទេ ហេតុអ្វីមនុស្សដែលតែងតែធ្វើខ្ញុំសប្បាយរីករាយគ្រប់ពេល
គេទៅចោលខ្ញុំដោយគ្មានថ្ងៃត្រឡប់បែបនេះ ជាបងប្អូនជាក្មួយជាមិត្តភ័ក្ដិ ជាមនុស្សពិសេសដើរតួបានគ្រប់យ៉ាង ហេតុអ្វីមនុស្សល្អៗបែរជាអាយុខ្លីបែបនេះទៅវិញ គ្មានយុត្តិធម៌សោះ សូមវិញ្ញាណក្ខន្ធក្មួយទៅកាន់សុគតិភពផងចុះ កើតជាតិណាៗសូមកុំឲ្យអាយុខ្លីដូចជាតិនេះ»។