ប្រពន្ធថាចង់ឃើញមុខកូនខ្លាំងណាស់ហេតុអ្វីបានជាប្រពន្ធដាច់ចិត្តទៅចោលកូននិងប្ដីបែបនេះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hea MC ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយប្អូនស្រីមានឈ្មោះ រិន ចិន្តា បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីសម្រាលកូនរួចដោយសុវត្ថិភាព។
ជាមួយគ្នានេះ ប្រភពពីស្វាមីខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«ពិបាកទទួលយកណាស់ប្រពន្ធសម្លាញ់ ប្រពន្ធថាចង់ឃើញមុខកូនខ្លាំងណាស់ហេតុអ្វីបានជាប្រពន្ធដាច់ចិត្តទៅចោលកូននិងប្ដីបែបនេះ ឈឺចាប់ខ្លាំងណាស់ ប្រពន្ធបងល្អខ្លាំងណាស់ ហេតុអ្វីអាយុខ្លីបែបនេះ សូមអោយប្រពន្ធទៅកាន់សុគតិភពចុះ កុំបារម្ភកូនអីប្ដីនឹងមើលថែកូនអោយបានល្អ»។
ប្រភពពីមិត្តភ័ក្តិដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ តូច បានសរសេរថា៖«ចិន្តាអេីយលឿនពេកហេីយ គ្នាសឹងតែមិនជឿយប់មិញទេីបនឹងអបអរដែលឯងបានសមាជិកថ្មី លុះព្រឹកឡេីងលឺដំណឹងថាឯងស្លា.ប់បាត់ហេីយ មិនទាន់ទាំងបានបំបៅដោះកូនមេីលថែកូនអោបកូនថេីបកូនអោយបានស្រួលបួលផង ជាតិជាម្តាយស៊ូលះបង់ជិវិតដេីម្បីកូន មនុស្សស្រីអេីយ។ បញ្ជាក់៖ គាត់ស្លា.ប់ដោយសារសម្រាលកូនហេីយធ្លាក់ឈាមអត់ឈប់(គាត់នៅបុស្សតាសោម) ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារស.ពផង សូមវិញ្ញាណក្ខន្ធចិន្តាទៅកាន់សុគតិភព»។