ដោយសារមានអ្នកសួរច្រើនពេក លោកស្រី ទ្រី ដាណា បានប្រាប់ពីតម្លៃនៃការសាងសង់ផ្ទះជូនលោកយាយ គឺសាងសង់អស់ចំនួន
ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំបានហេីយ ទាក់ទងនឹងលោកយាយដ៏កំសត់ម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ ដែលគាត់គ្មានជម្រកសមរម្យ និងមានជីវភាពខ្វះខាតខ្លាំង ក៏ត្រូវបានលោកស្រី ទ្រី ដាណា ផ្តល់ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ព្រមទាំងបានសង់ផ្ទះល្មមជូនដល់គាត់ផងដែរ។
យ៉ាងណាមិញ បេីគិតមកដល់ពេលនេះមានរយៈពេលជាង ១ខែហេីយ ដែលលោកស្រី ទ្រី ដាណា បានចុះទៅដល់ផ្ទះលោកយាយផ្ទាល់ ហេីយអ្វីដែលគួរអោយរំភើបជាខ្លាំងនោះ ផ្ទះថ្មីដែលជាការផ្តល់ជូនដោយថៅកែហាងពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះ គឺបានលេចចេញជារូបរាងហេីយ ពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីការបង្ហោះនៅលេីបណ្តាញសង្គមហ្វេសប៊ុករួចមក ឃេីញថាមានមហាជនជាច្រើនបានមានការចាប់អារម្មណ៍ពីម៉ូដផ្ទះ និងចង់ដឹងអំពីតម្លៃសាងសង់។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានខ្លឹមសារដូចតទៅ៖«បង្ហោះផ្ទះសង់ជូនលោកយាយនៅតាកែវម្សិលមិញ មានអ្នកសួរច្រើនរឿងតម្លៃ ផ្ទះនេះជាងម៉ៅការសង់អស់ 8500$ បំពាក់ភ្លើងអស់ 150$ របស់ទិញដាក់ផ្សេងៗ មិនបាច់គិតទេទិញដាក់ខ្លួនឯងទៅ ទំហំទទឹង ៤,២ម៉ែត្រ បណ្ដោយ ១០,២ម៉ែត្រ នេះលេខទូរសព្ទជាង 0978779789។ មើលយាយញញឹមស្រស់ហ្មងបានផ្ទះថ្មី ទេសភាពស្រុកស្រែក៏ស្អាតទៀត ឡើងស្រស់ស្រាយ។ ស្ងាត់កូវីដតិច ចាំទៅលេងផ្ទះយាយ»។