អូនទៅចោលបងរហូតហើយ បងស្រឡាញ់អូនណាស់ប្រពន្ធសម្លាញ់ សូមទៅឱ្យបានសុខណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ KoKo Nak Nak ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយប្អូនស្រីមានឈ្មោះ ទិត ស្រីគង្គារ បានទទួលមរណភាពនៅថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ វេលាម៉ោង១និង៣០នាទីរសៀល ក្នុងជន្មាយុ ២១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ ប្រភពពីស្វាមីខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារយ៉ាងខ្លីដែលពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅថា៖«អូនទៅចោលបងរហូតហើយ បងស្រឡាញ់អូនប្រពន្ធសម្លាញ់»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lin Lin បានសរសេរថា៖
«អារម្មណ៏ដែលបាត់បង់ប្រពន្ធជាទីស្រលាញ់ត្រឹមមួយពព្រិចភ្នែក វាពិបាកនឹងទទួលយក ព្រាត់រស់ក៏ល្អជាងព្រាត់ស្លា.ប់ រឹងមាំណាមិត្តសម្លាញ់យើងនៅក្បែរឯង KoKo Nak Nak ទៅអោយបានសុខណាប្អូនស្រី»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។