លោក យឹម តាស្រង់ ផ្តល់ឱកាសការងារដល់នាយ ប្រុញ ដោយទទួលបាននូវប្រាក់ខែចំនួន
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយនាយ ប្រុញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូរធូប ខណៈដែលក្មេងប្រុសរូបនេះជានិច្ចជាកាលតែងតែមានវីដេអូបែបកំប្លែងៗជាច្រើនចែកជូនដល់អ្នកទស្សនា ដេីម្បីទទួលបាននូវសំណេីចក្អាកក្អាយ បំបាត់ទុក្ខកង្វល់ តាមរយៈពាក្យសម្ដីនិងកាយវិការដ៏ក្រមិចក្រមើមនោះ។
យ៉ាងណាមិញ ដូចពាក្យដែលបានសន្យានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នេះ លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានផ្តល់ឱកាសការងារដល់នាយ ប្រុញ ដោយទទួលបាននូវប្រាក់ចំនួន $1000 ក្នុងមួយខែ ព្រមទាំងអាចបេីកមុនចំនួន $6000 ទៀតផង ដោយក្នុងនោះដែរ លោកបានសរសេររៀបរាប់ឱ្យដឹងថា៖
«អ្វីដែលខ្ញុំបានសន្យាគឺខ្ញុំបានគោរពសន្យាហើយ នាយប្រុញចូលធ្វើការក្នុងក្រុមថតកំប្លែងមួយរបស់មិត្តភ័ក្រខ្ញុំឈ្មោះថា ” VETIKA-វេទិកា ” ដោយទទួលប្រាក់ខែ$1000ក្នុង១ខែ ដោយបើកប្រាក់មុន$6000។ ខ្ញុំក៏សូមអរគុណដល់ឯកឧត្តម ពេជ្រ ស្រស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមថ្ងៃនេះ នឹងតែងតែជួយជ្រោមជ្រែងនាយប្រុញរហូតមក ហើយខ្ញុំបាទនិង ឯកឧត្តម ពេជ្រ ស្រស់ ដោយយល់ព្រមពីនាយប្រុញនឹងគ្រួសារផងដែរ បានសម្រេចថានឹងចែករំលែកថវិកាមួយចំនួនដែលខ្ញុំផ្តល់ឱ្យនាយប្រុញ
ដោយឱ្យនាយប្រុញយកទៅជូនលោក គង់ កាន ដោយផ្ទាល់ដៃដែលជាអ្នកមានគុណបណ្តុះបណ្តាលនាយ ប្រុញ ពីដំបូងមក ” គុណធម៍ជីវិតឱ្យតែមានក្នុងខ្លួនគឺមនុស្សមិនងាយនឹងជួបនូវភាពលិចលង់ឡើយ ” ។ សង្ឃឹមថារបៀបការងារ នឹងរបៀបរស់នៅរបស់ប្អូនជាមួយក្រុមការងារ” VETIKA-វេទិកា ” នឹងទទួលនូវភាពជោគជ័យដោយសមត្ថភាព គោរពតួនាទី និងឱ្យតម្លៃគ្នាទៅវិញទៅមក ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ»។