មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ តារាចម្រៀង សុវត្ថិឌី ធារិកា បានទៅចូលរួមកម្មវិធីនេះ នៅឯខេត្តព្រះវិហារ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងដ៏តក់ស្លុតបំផុតសម្រាប់តារាចម្រៀង សុវត្ថិឌី ធារិកា ដោយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡា.ប់រថយន្តធ្លា.ក់ ចូលទឹកប្រឡាយ នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកនិងម្ដាយបានបាត់.បង់ជីវិតទាំងពីរនាក់។
ក្នុងនោះដែរ បេីតាមការបង្ហោះពីតារាចម្រៀង សុវត្ថិឌី ធារិកា ដែលកាលពីព្រឹកមិញនេះ បានបង្ហោះពីទិដ្ឋភាពទៅចូលរួមពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បករផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។