មកដល់ផ្ទះយើងវិញហើយក្មួយសំលាញ់ សូមក្មួយស្រីទៅឲ្យបានសុខ ឆ្នាំនេះក្មួយស្រីអាយុ ១៨ឆ្នាំហើយ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវតីម្នាក់ឈ្មោះ សន សុដានីតា ឲ្យបាត់.បង់.ជីវិតកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sam Chandaravy ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«មកដល់ផ្ទះយើងវិញហើយក្មួយសំលាញ់ សូមក្មួយស្រីទៅឲ្យបានសុខ ឆ្នាំនេះក្មួយស្រីអ៉ីអាយុ ១៨ឆ្នាំហើយ អ៉ីសោកស្តាយក្មួយខ្លាំងណាស់»។
ប្រភពពីបងប្រុសដែលមានគណនីហ្វេសប៊ុកឈ្មោះ Sovandara Sorn បានសរសេរថា៖«បងប្អូនមានតែ១គូ ឥឡូវបាត់១ហើយ។ ប្អូនទៅចោលបងហើយ ទៅលែងត្រឡប់ហើយ។ បងសូមបួងសួងឲ្យជាតិក្រោយយើងជាបងប្អូននឹងគ្នាទៀត ប្អូនទៅមុនចុះ បងគង់តែនឹងទៅតាមប្អូនសម្លាញ់របស់បងហើយ»។