មិនធម្មតាមែនបេក្ខជនរូបនេះ អាចច្រៀងបានជាច្រើនសម្លេង ទទួលបានសំបុត្រមាសពីគណៈកម្មការដល់ទៅ ៤រូប
កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានមកដល់ Judge Audition សប្ដាហ៍ទី២ ហើយ ដែលមានការចូលរួមពី បេក្ខជន ជាច្រេីនរូប សុទ្ធសឹងតែ មានសមត្ថភាពក្នុងការច្រៀងបានយ៉ាងពិរោះ។
ក្នុងនោះដែរ គណកម្មការដែលជាកំពូល តារា ចម្រៀង ដ៏ល្បីទាំង៤រូប ដែលរួមមានដូចជា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន នឹងផ្តល់នូវពិន្ទុក៏ដូចជាផ្តល់នូវបទពិសោធន៍ ដល់បេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតក្នុងសមរភូមិដ៏អស្ចារ្យមួយនេះ ពិតជាពិសេសខ្លាំងណាស់ ។
យ៉ាងណាមិញ ក្រឡេកមកមេីលពីបេក្ខជនរូបនេះ ដែល មានឈ្មោះថា ផាន គីមសុង នារាត្រីសប្ដាហ៍ នេះដែរ គឺពិតជាធ្វេីបានល្អខ្លាំងណាស់ ដោយអាចបកស្រាយយ៉ាងពិរោះចំពោះបទចម្រៀងមានចំណងជើងថា «កាត់ចិត្ត» សំនៀងដើមលោក ប៊ុន សក្តិ ដែលទទួលបានការគាំទ្រ និងមានការពេញចិត្តពីគណកម្មការ និងទស្សនិកជនជាច្រើន ហេីយកាន់តែពិសេសទៀតនោះ បេក្ខជនរូបនេះក៏មានសមត្ថភាពច្រៀងត្រាប់តាមលោក ព្រាប សុវត្ថិ និងលោក ណយ វ៉ានណេត ថែមទៀតផង។ ចង់ដឹងថាពិរោះយ៉ាងណានោះ សូមប្រិយមិត្ត រីករាយតាមដានទស្សនាដូចតទៅ ។
សូមទស្សនាវីដេអូខាងក្រោម