ពុទ្ធោអើយ នាងនៅក្មេងនិងមានរូបសម្រស់ស្រស់ស្អាតណាស់ មិនគួរណាអាយុខ្លីបាត់បង់ជីវិត ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Chan Dy ដែលបានទទួលមរណភាពទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែជំងឺរលាកក្រពះធ្ងន់ធ្ងរ។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ly Ly Terk ត្រូវជាបងប្រុសបានមានការរៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖
«រាត្រីចុងក្រោយ ប្អូនស្រីពិតជាលឿនពេកហើយទទួលយកមិនបានទេ ជួបគ្នាថ្ងៃមុនសោះ ជំងឺដ៏កាចសាហាវបានឆក់យកប្អូនស្រីទៅបាត់ហើយ កើតជាតិណាៗកុំឱ្យដូចជាតិហ្នឹងទៀតប្អូនស្រី ខំប្រឹងរៀនណាស់តែចង់ក្រោយ នៅសល់តែមួយឆ្នាំទៀតទេប្អូនស្រីរៀនចប់ហើយ R.I.P»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Pouk Pisey ត្រូវជាសាច់ញាតិបានសរសេរថា៖«លារហូតហើយ សូមឲ្យទៅកាន់សុគតិភព បើមានជាតិក្រោយពិត សូមឲ្យយើងមាននិស្ស័យក្លាយជាបងប្អូនគ្នាទៀត កើតជាតិក្រោយសូមកុំឲ្យអភ័ព្វដូចជាតិនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។