ឃេីញប្អូនស្រីទៅរៀនគ្មានសម្លៀកបំពាក់សមរម្យ និងមិនមានស្បែកជើងពាក់ លោក ផែង វណ្ណៈ ក៏បានឧបត្ថម្ភថវិកាចំនួន
យោងតាមរយៈគណនីហ្វេសប៊ុករបស់លោកគ្រូបង្រៀនម្នាក់ ដែលមានឈ្មោះ យិន ដារិទ្ធ បានចែករំលែកនូវទិដ្ឋភាពមួយទៅកាន់មហាជន ដែលយុវតីជាសិស្សសាលាម្នាក់ពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ ដោយសារតែស្រឡាញ់ដល់ការសិក្សា បេីទោះបីជាមានជីវភាពក្រីក្រ មិនមានសម្លៀកបំពាក់សមរម្យ និងមិនមានស្បែកជើងពាក់ដូចសិស្សដទៃទៀតយ៉ាងណាក្តីក៏ប្អូនស្រីនៅតែតស៊ូទៅរៀនមិនបោះបង់ឡេីយ។
យ៉ាងណាមិញ ក្រោយមេីលឃេីញបែបនេះ លោក ផែង វណ្ណៈ រួមនិងសប្បុរសជនមួយចំនួនទៀតក៏បានចូលរួមជួយឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗដល់ប្អូនស្រីផងដែរ។ ជាមួយគ្នានេះ លោក ផែង វណ្ណៈ ក៏មានជាពាក្យពេចន៍លេីកឡេីងនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ ដោយមានខ្លឹមសារថា៖
«បន្ទាប់ពីទទួលបានដំណឹងតាម ហ្វេសប៊ុក ថា មានកុមារីម្នាក់មានជីវភាពខ្វះខាតខ្លាំងសូម្បីតែស្បែកជើងក៏គ្មានពាក់ដែរ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ខ្ញុំបានពឹងពាក់ ប្អូន សាត ចាន់បុត្រ បាននាំយកថវិការចំនួន ១លានរៀល ជូនកុមារីឈ្មោះ ទ្រើន ថាណា អាយុ១៤ឆ្នាំ រៀននៅសាលាបឋមសិក្សាអូររណា ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជូនលោកគ្រូ យិន ដារិទ្ធ ២០ ម៉ឺនរៀល ។ ជាមួយគ្នានោះ ប្អូន សាត ចាន់បុត្រ ក៏បាននាំយកនូវថវិកាសប្បុរសជន១លានរៀលព្រមទាំងសម្ភារៈសិក្សា ស្បៀងអាហារនិងសំលៀកបំពាក់ទៅជាមួយផង»។