ដោយសារតែមូលហេតុបែបនេះ ទើបធ្វើឲ្យហាងលក់ពេជ្ររបស់លោក ម៉ា ដូណា ត្រូវក្ស័.យធន
លោក ម៉ា ដូណា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ រូបលោកគឺជាតារាសម្ដែងបែបកំប្លែងមួយរូបដ៏មានប្រជាប្រិយភាពក្នុងវិថីសិល្បៈ ដែលតែងតែផ្តល់នូវទស្សនីយភាពរីករាយដល់មហាជន ក៏ដូចជាហ្វេនៗអ្នកគាំទ្រឲ្យមានសំណេីចសេីចក្អាកក្អាយមិនចេះជិនណាយ និងមិនមានការធុញទ្រាន់នោះឡើយ។
យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះ លោក ម៉ា ដូណា បានទម្លាយនូវរឿងរ៉ាងដែលខ្លួនបានចាញ់បោកគេអស់រាប់ម៉ឺនដុល្លារដោយសារតែការរាប់អានជឿជាក់លេីមនុស្សខុស រហូតធ្វើឲ្យផុងខ្លួនក្ស័.យធនដល់មុខរបររកស៊ីថែមទៀតផង។ ខាងក្រោមនេះ គឺជាសំណេររៀបរាប់របស់លោក ម៉ា ដូណា ដែលមានខ្លឹមសារដូចតទៅ៖
«នេះជាហាងលក់ពេជ្ររបស់ខ្ញុំនិងប្តីខ្ញុំ ហើយក៍គ្មានអ្វីចំលែកដែរ ក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីងនៅផ្សារតូច ហើយខ្ញុំផ្ទាល់ក៍សំរេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បះ តែពេលនេះហាងរបស់ខ្ញុំត្រូវក្ស័.យធន ដោយសារការទុកចិត្តអោយដេញតុងទីងនិងរាប់អានចំពោះមនុស្សខុសជាច្រើន។ ខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសំដីនិងរូបភាពខាងក្រៅ ជៀសវាងមានវិប្បដិសារីដូចខ្ញុំ»។