ដោយសារតែមូលហេតុនេះ ទេីបធ្វើឱ្យ ផេនខេត ជំពាក់បំណុលគេរហូតដល់ទៅ ១៥មុឺនដុល្លារ
នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នេះ តារាភេទទីបី អ្នកនាង វ៉ាន់ សំណាង ហៅ ផេនខេត បានធ្វើការ Live វីដេអូបកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេ និងត្រូវបានម្ចាស់បំណុល ដល់ទៅពីរនាក់បានបង្ហោះរូបភាព ក៏ដូចជាសារគម្រាមប្តឹងផងដែរ។
តាមរយៈវីដេអូនេះ ផេនខេត បានទម្លាយឲ្យដឹងថា គិតមកទល់បច្ចុប្បន្នតារាភេទទីបីរូបនេះមានបំណុលសរុបប្រមាណជា ១៥មុឺនដុល្លា ដែលកាលពីដំបូងឡេីយគឺជំពាក់គេត្រឹមតែជាង ១មុឺនដុល្លារ ប៉ុណ្ណោះ ដោយត្រូវបង់ការប្រាក់ក្នុង ១ខែចំនួនជាង ១ពាន់ដុល្លារ ខណៈពេលនោះរូបនាងកំពុងពេញរកបានទេីបបានជាមិនបារម្ភ។
តែអ្វីខុសពីការគិត ជំងឺកូវី.ដ ១៩ បានចូលមកដល់ ដែលធ្វើឲ្យរយៈពេល ២ឆ្នាំចុងក្រោយនេះ រូបនាងបាត់បង់ចំណូលស្ទេីរតែទាំងស្រុង ក៏បានទៅខ្ចីលុយគេជាច្រេីននាក់យកមកដោះទាល់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលតារាភេទទីបីរូបនេះធ្វេីការបកស្រាយ កុំឱ្យខាតពេលយូរ សូមប្រិយមិត្តទស្សនាវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម