មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយអ្នកលេង TikTok និងបុគ្គលល្បីៗជាច្រើន បានចេញវីដេអូស្វែងរក Passport និងបាននិយាយថា ចាំមើលហា៎ ម៉ៅយន្តហោះមួយជិះដើរលេង
May 5, 2022
កាលពីពេលថ្មីៗនេះមហាជនមានការងឿងឆ្ងល់ជាខ្លាំង ដោយឃើញបុគ្គលល្បីៗ និងអ្នកលេងក្នុងបណ្តាញសង្គម TikTok ជាច្រើនបានចេញវីដេអូស្វែររក Passport ដែលខ្លួនបានទុកចោល ហើយនៅពេលរក Passport ឃើញ ស្រាប់តែពួកគាត់និយាយថា «ចាំមើលហាស ម៉ៅយន្តហោះមួយជិះដើរលេង»។
ដោយឡែកចំពោះអត្ថន័យវីដេអូទាំងនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថា អត្ថន័យក្នុងវីដេអូនេះចង់មានន័យថាយ៉ាងម៉េចទៅ ព្រោះឃើញវីដេអូក្នុងបណ្តាញសង្គម Tiktok ជាច្រើនបានធ្វើបែបនេះ ហេតុអ្វីពួកគាត់ចាំបាច់ស្វែងរក Passport ធ្វើអ្វី? ហើយហេតុអ្វីបានជាពួកគាត់និយាយពាក្យថា «ចាំមើលហា៎ ម៉ៅយន្តហោះមួយជិះដើរលេង»?
ចំពោះអត្ថន័យក្នុងវីដេអូទាំងនេះ ប្រហែលជាមានព្រឹត្តិការណ៍អ្វីពិសេសហើយ ដូច្នេះសូមប្រិយមិត្តរង់ចាំដានទាំងអស់គ្នាថា តើមូលហេតុអ្វីបានជាពួកគាត់ទាំងអស់គ្នាស្វែងរក Passport ក្នុងគោលបំណងចង់ធ្វើអ្វីដែរ?
សូមទស្សនាវីដេអូខាងក្រោម