ខំតាមដានចង់ដា.ច់ខ្យ.ល់ ពេលនេះ អេដមីន ជីងចក់ និងភរិយាបានត្រូវគ្នាវិញហើយ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
យ៉ាងណាមិញ ក្រោយជួបរឿងលែងលះបានប៉ុន្មានថ្ងៃរួចមក នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នេះ ស្រាប់តែមានប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Golden Man បានបង្ហោះពីទិដ្ឋភាពអេដមីន ជីងចក់ រួមជាមួយអតីតភរិយាបានមកជួបជុំអង្គុយតុរួមគ្នានៅក្លឹបកម្សាន្តមួយកាលពីយប់មិញ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។
ប្រភពខាងលើបានសរសេររៀបរាប់ឱ្យដឹងថា៖«អបអរសាទរពូចក់ ! មុិចដែរអាក្លូ ខ្លាំង Trolls ទៀតមក ACE Lounge and Restaurant»។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនបានសម្តែងនូវអារម្មណ៍រំភើបរីករាយជាខ្លាំងជំនួសអាយដលទាំងពីរ បន្ទាប់ពីបានត្រូវគ្នាវិញបែបនេះ។