ពូចក់ បានត្រឹមសម្រក់ទឹកភ្នែក ពេលលឺសម្តីអតីតភរិយាបាននិយាយមេីលងាយមកលេីម្តាយរបស់ខ្លួន ក៏បានពោលពាក្យថា
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
តាមរយៈវីដេអូ Live ផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកនាង ទ្រិញ ផល្លា ដែលត្រូវជាអតីតភរិយាបាននិយាយរៀបរាប់រឿងរ៉ាវជាច្រើន និងបានប្រេីប្រាស់នូវពាក្យពេចន៍មិនសមរម្យមេីលងាយទៅលេីអតីតម្តាយក្មេក រួមជាមួយប្អូនថ្លៃ ថាពួកគាត់រាល់ថ្ងៃរស់នៅលេីទឹកក្រោមតង់ ពេលភ្លៀងម្តងៗដេីរសុំផ្ទះគេគេង។
យ៉ាងណាមិញ ងាកមក អេដមីន ជីងចក់ ឯណេះវិញ ក្រោយពេលបានស្តាប់នូវសម្តីរបស់អតីតភរិយាបាននិយាយមកកាន់ម្តាយរបស់ខ្លួនបែបនេះ រូបលោកបានត្រឹមតែពោលពាក្យថា៖«ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមាថម៉ែ កូនបានត្រឹមស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថានឹងធ្វើឱ្យម៉ែបានជ្រកនៅក្នុងឆ្នាំនេះ»។