រន្ធ.ត់ណាស់ ដោយសារតែមូលហេតុមួយនេះ ជន.ស.ង្ស័យម្នាក់ហ៊ានលេីកដៃ ស.ម្លា.ប់គូស្នេហ៍ខ្លួនឯងជាភេទទី៣ រួចធ្វើពុតជាអាណិត
ប្រភពពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃា.ត.កម្ម នៅខណ្ឌមានជ័យ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី មានឃា.ត.កម្មមួយកើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ស.ម្លា.ប់ ជន.រង.គ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ ចំណែកជន.ល្មើសក្រោយពីធ្វើសកម្មភាព ស.ម្លា.ប់រួចបានគេ.ចខ្លួនបាត់។
ក្រោយពីមានហេតុការណ៍កើតឡើង និងមានការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាននាយកដ្ឋាន ចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយទទួលបានលទ្ធផលដូចខាងក្រោម៖
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានធ្វើការឃា.ត់.ខ្លួនជន.ស.ង្ស័យដែលពាក់ ពន្ធ័ក្នុងករណីឃា.ត.កម្មខាងលើឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ។
ជន.ស.ង្ស័យបានសារ.ភាពថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព សម្លា.ប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជន.រង.គ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រ.ច័ណ្ទ ហើយក៏យកខ្សែ.ភ្លើង.រិ.ត.កសម្លា.ប់។ ក្រោយពីធ្វើសកម្មភាពសម្លា.ប់រួចហើយ ខ្លួនបានយកទូរសព្ទ័ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេ.ចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃា.ត់ខ្លួនតែម្តង។ សម្ភារៈដកហូត ទូរសព្ទ័ ០១ គ្រឿងម៉ាក របស់ជន.រង.គ្រោះ។ បច្ចុប្បន្នជន.ស.ង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕