ច្បាស់ៗតែម្តង ភរិយាអេដមីន ជីងចក់ សម្រេចចិត្តលែងឡះគ្នាហើយ ដោយបានរៀបរាប់ពីដំណើររឿងជាច្រើន ដោយចាប់ពីរៀបការហើយ គឺមានបញ្ហារហូត
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់មានស្រីខាងក្រៅ ហេីយត្រូវបានភរិយា អ្នកនាង ទ្រិញ ផល្លា ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញ ហើយក៏ជាអតីតតារាម៉ូដែលដ៏មានរូបសម្ភស្សស្រស់ស្អាតម្នាក់ បានតាមទាន់នូវទង្វើមិនគប្បីរបស់ស្វាមីខ្លួន បង្កឲ្យមានការឆេះដុំជាខ្លាំង។
យ៉ាងណាមិញ នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ អ្នកនាង ទ្រិញ ផល្លា បានធ្វើការ Live ជាវីដេអូ រៀបរាប់ខ្ទេចខ្ទីអស់គ្មានសល់ មុនផ្ទុះរឿងចាប់បានស្វាមីឆាតទៅរកស្រី ពេលត្រលប់មកពីព្យាបាលជំងឺនៅប្រទេសវៀតណាម ព្រមទាំងបានបញ្ជាក់អំពីរថយន្តទំនើបដែលអេដមីន ជីងចក់ កំពុងជិះគឺជារបស់រូបនាងទិញអោយស្វាមីដេីម្បីមានមុខមានមាត់ចូលក្នុងសង្គម។
បន្ថែមទៀតនោះ ភរិយា អេដមីន ជីងចក់ ក៏បានទម្លាយនូវប្រវត្តិស្នេហារបស់អ្នកទាំងពីរពេលចាប់ផ្តើមស្គាល់គ្នាដំបូង រហូតឈានដល់រៀបការ និងរឿងរ៉ាវជាច្រើនទៀតផងដែរ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនាវីដេអូឡាយរបស់អ្នកនាង ទ្រិញ ផល្លា ដែលជាភរិយា អេដមីន ជីងចក់ ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម